ជីវប្រវត្តិសហភាព
ទន្ទឹមនិងការរីកចម្រើនដ៏ឆាប់រហ័ស ផ្នែកវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់,ផលិតផលស្បែកជើងនិងសម្ភារៈធ្វើដំណើរនៅកម្ពុជា ក្នុងនោះក៏មានបញ្ហារវិវាទការងារកើតឡើងជាញឹកញាប់ នៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន រវាងនិយោជក និងកម្មករនិយោជិត ពាក់ព័ន្ធទៅនឹងសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់ រួមទាំងបញ្ហាផ្សេងៗទឿតក៏បានកើតឡើងគួរឲ្យកត់សំគាល់ នៅក្នុងវិស័យនេះ។
ដើម្បីឲ្យមានការគោរព នឹងអនុវត្តច្បាប់ព្រមទាំងបទប្បញ្ញតិទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជាពីគ្រប់ភាគីពាក់ព័ន្ធ នឹងដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ ទាំងនិយោជក និងកម្មករនិយោជិត ដូច្នេះហើយ សហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) ក៏បានបង្កើតឡើងនៅថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៦ ដោយមានការចូលរួមពីសហព័ន្ធសហជីពចំនួន០៦ ដែលក្នុងនោះរួមមាន៖
.សហព័ន្ធសហជីពកម្ពុជាដើម្បីសិទ្ធិកម្មករ .សហព័ន្ធសហជីពអភិវឌ្ឍន៍ការងារកូនខ្មែរ
.សហព័ន្ធសហជីពពន្លឺថ្មីនៃក្ដីសង្ឃឹមកម្មករ .សហព័ន្ធសហជីពសម្លេងកម្មករកម្ពុជា
.សហព័ន្ធសហជីពអភិវឌ្ឍន៍ការងារ .សហព័ន្ធសហជីពស្មារតីកម្មករ
សហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) ក៏បានចុះបញ្ជីនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងមានវិញ្ញាបនបត្រចុះបញ្ជីអង្គការវិជ្ជាជីវៈ លេខ៣១២១៧០០០៥ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។
ចាប់តាំងពីបង្កើត សហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) ថ្នាក់ដឹកនាំ បានខិតខំស្វះស្វែងប្រមូលគៀងគរ សហព័ន្ធសហជីព/សមាគម/អង្គការ ដើម្បីចូលរួមសកម្មភាពជាមួយ នឹងដោយមានគោលបំណង និងទស្សនៈវិស័យច្បាស់លាស់ ក្នុងបេសកកម្មរបស់ខ្លួន នឹងមានសាមគ្គីភាពផ្ទៃក្នុង ការចេះសហការល្អរវាងសមាជិកទាំងអស់ បានធ្វើឲ្យ សហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) កាន់តែមានភាពទាក់ទាញ ហើយខ្លាំង បានធ្វើឲ្យសមាជិក កើនឡើងជាបន្តបន្ទាប់ ពីចំនួន០៨ សហព័ន្ធសហជីព/អង្គការ/សមាគមបន្ថែមទៀតរួមមាន៖
.សហព័ន្ធសហជីពយុវជនកម្មករកម្ពុជា .សហព័ន្ធសហជីពសិទ្ធិសេរីភាពយុវជនកម្ពុជា
.សហព័ន្ធសហជីព ក្ដីសង្ឃឹមកម្មករកម្ពុជា .សហព័ន្ធសហជីពឧស្សាហកម្មកម្ពុជា
.សមាគមអ្នកដឹកជញ្ជូនកម្ពុជា .អង្គការវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនិងចរិតក្ខណៈ
.សហព័ន្ធសហជីពឆន្ទៈកម្មករអាស៊ាន .សហជីពទេសចរណ៍កម្ពុជាក្រុមហ៊ុន ជីងប៉ីផាលេស ឯ ក
បច្ចុប្បន្ន សហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) សមាជិកដែលជា សហព័ន្ធសហជីព/អង្គការ/សមាគម រួមមាន១៤ ក្នុងនោះមាន(សហព័ន្ធសហជីពចំនួន១២/ អង្គការចំនួន១/សមាគមចំនួន១) ហើយមានសមាជិកសរុបចំនួន ៣៣,៨៤៧នាក់ ស្រី ២៥,៦៥៣ នៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់,ផលិតផលស្បែកជើង និងសម្ភារៈធ្វើដំណើរ ទូទាំង២៥ រាជធានី/ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ន សហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) បានធ្វើសកម្មភាពនៅក្នុងវិស័យមួយចំនួនដូចជា៖ វាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់,តម្បាញ,ដេរស្បែកជើង,កាបូប,វិស័យទេសចរណ៏ វិស័យអប់រំ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ល។
សហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) មានសហជីព ចំនួន៧៧ មូលដ្ឋាន នៅតាមបណ្តាររោងចក្រ សហគ្រាស គ្រឹះស្ថាន ហើយក្នុងនោះមានចំនួន១២ រោងចក្រ សហគ្រាស គ្រឹះស្ថានដែលមានភាពជាតំណាងបំផុត(MRS) និងមាន ១០ រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះ អនុសញ្ញារួម(CBA)។ សហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) បានធ្វើការសហការយ៉ាងល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់,អង្គការសង្គមស៊ីវិល ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីជម្រុញសិទ្ធិសេរីភាព,សុមាលភាព,សុវត្ថិភាពការងារ,សេចក្តីថ្លៃថ្នូរ និងការរស់នៅសមរម្យ របស់កម្មករនិយោជិត។