ចក្ខុវិស័យ-បេសកម្ម-និងគោលបំណង

គោលបំណង សហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC)
សហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC) មានគោលបំណងសំខាន់ៗដូចខាងក្រោម៖
-    ជម្រុញក្នុងការ ការពារសិទ្ធិ និងផលប្រយោជន៏ស្របច្បាប់ជូនកម្មករនិយោជិត
-    ប្រមូលគៀងគរ សហជីព/សហគម/សមាគម/អង្កការ នៅគ្រប់វិស័យ នឹងនៅគ្រប់ផ្នែក ដើម្បីលើកកំពស់លក្ខខណ្ឌការងារ,សិទ្ធិសេរីភាព,សុមាលភាព,សុវត្ថិភាពការងារ,សេចក្តីថ្លៃថ្នូរនិងការរស់នៅសមរម្យរបស់ កម្មករនិយោជិត និងប្រជាពលរដ្ឋ
-    លើកកំពស់សមភាពភេទ និងប្រជាធិបតេយ្យនៅកម្ពុជា
-    បង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈដល់សមាជិក និងថ្នាក់ដឹកនាំសហភាពសហជីពយុវជនកម្មករ     កម្ពុជា (CY-TUC) ជាពិសេសការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់កម្មករនិយោជិត ដើម្បីបង្កើន    ផលិតភាព និងប្រាក់ចំណូល។
-    ធ្វើការសហការល្អជាមួយរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច អង្គការសង្គមស៊ីវិល និងអង្កការ ជាដៃគូរជាតិ និងអន្តរជាតិ។

 

បេសកកម្ម សហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC)
-    ពង្រឹងចលនាសហជីពនៅកម្ពុជា ឲ្យកាន់តែរឹងមាំដើម្បីធ្វើឲ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ,សិទ្ធិសេរីភាព,សុមាលភាព,សុវត្ថិភាពការងារ,សេចក្តីថ្លៃថ្នូរ និងការរស់នៅសមរម្យរបស់ កម្មករនិយោជិត និងប្រជាពលរដ្ឋ
-    ពង្រីកកិច្ចសហប្រតិបត្តិការ ល្អជាមួយស្ថាប័នរដ្ឋ,អាជ្ញាធរ,សហជីព,អង្គការជាតិ និងអន្តរជាតិ ដើម្បីបង្កើតទំនាក់ទំនងវិជ្ជាជីវៈល្អនៅកន្លែងការងារ និងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់កម្មករ និយោជិត។


ទស្សនៈវិស័យ សហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC)
រួមគ្នា អនុវត្តច្បាប់ និងបទប្បញ្ញតិទាំងឡាយនៅកម្ពុជា ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈការពារសិទ្ធិសេរីភាព,សុមាលភាព,សុវត្ថិភាពការងារ,សេចក្តីថ្លៃថ្នូរ,លើកកំពស់ជីវភាព រស់នៅសមរម្យ របស់កម្មករនិយោជិត និងប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។