ញត្តិប្រកាសគាំទ្រ

សហភាពសហជីពយុវជនកម្មករកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត មាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបទបញ្ញត្តិ ស្តីពី "ដកសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត" សម្រាប់បុគ្គលណាដែលមិនបានបំពេញកាតព្វកិច្ចទៅបោះឆ្នោត មុនពេលដែលខ្លួននឹងត្រូវឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ បុគ្គលនោះនឹងត្រូវ «បាត់បង់សិទ្ធិឈរឈ្មោះបោះឆ្នោត» ។
ការស្នើធ្វើវិសោធនកម្មច្បាប់នេះ មិនបានធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិពលរដ្ឋក្នុងការសម្រេចចិត្តទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ។ ដូចការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន ការធ្វើវិសោធនកម្មច្បាប់នេះ ជាការពង្រឹងទៅដល់ការទទួលខុសត្រូវសម្រាប់អ្នកគ្រប់គ្រងដឹកនាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីថ្នាក់ឃុំ សង្កាត់ឡើងទៅ។
← ត្រឡប់ក្រោយ