សេចក្ដីថ្លែងការស្តីពីប្រាក់ឈ្នួលអប្បបរមា របស់កម្មករនយោជកសម្រាប់ឆ្នាំ2022

សហភាពសហជីពយុវជនកម្មករកម្ពុជា-Cy_Tuc ចូលរួមអបសាទរជាមួយបងប្អូនកម្មករ-និយោជិត ទាំងអស់ដែលនឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ចំនួន ១៩៤ដុល្លា សម្រាប់ឆ្នាំ២០២២
-------------------------
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ សហភាពសហជីពយុវជនកម្មករកម្ពុជា-Cy_Tuc បានចេញសេចក្ដីថ្លែងការស្ដីពី ប្រាក់ឈ្នួលអប្បបរមា របស់កម្មករ និយោជិត សម្រាប់ឆ្នាំ២០២២។
ក្នុងនាមជាអង្គការវិជ្ជាជីវៈ ដែលតំណាងឱ្យសហព័ន្ធសហជីព សមាគម និងអង្គការ សូមចូលរួមអបអរសារទរជាមួយបងប្អូនកម្មករ និយោជិក ទាំងអស់ក្នុង់វិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងកាបូប ដែលនឹងទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ១៩៤ដុល្លា សម្រាប់ឆ្នាំ២០២២។
ក្នុងនាម សហភាពសហជីពយុវជនកម្មករកម្ពុជា-Cy_Tuc សូមគោរពថ្លែងអំណរគុណចំពោះ សម្ដេច ហ៊ុន សែន ដែលតែងតែយកចិត្ដទុកដាក់មកលើបងប្អូនកម្មករយើង ក្នុងកាលៈទេសៈបែបណាក៏ដោយ។ សម្ដេចគឺមិនត្រឹមតែអាចរក្សាស្ថេរភាពការងារជូនបងប្អូនកម្មករ និយោជិត មិនឱ្យបាត់បង់ប៉ុណ្ណោះទេ ថែមទាំងយកចិត្ដទុកដាក់ក្នុងការតំឡើងប្រាក់ឈ្នួលជូនបងប្អូនកម្មករថែមទៀតផង។

 

← ត្រឡប់ក្រោយ