សហភាពសហជីពយុវជនកម្មករកម្ពុជា ចេញញតិគាំទ្រការអនុវត្តចំណាត់ការដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ

image

ថ្ងៃពុធ 0៣ ខែមិថុនា, ២០២៥, ម៉ោង ១១:៣០
សហភាពសហជីពយុវជនកម្មករកម្ពុជា និងសហព័ន្ធសហជីព អង្គការចំនួន១១ តំណាងបងប្អូនកម្មករជាង៣ម៉ឺននាក់ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្រ្តីលើការប្តឹងទៅកាន់តុលាការអន្តរជាតិជុំវិញបញ្ហាព្រំដែនជាមួយថៃដើម្បីជម្រះឱ្យដាច់ស្រេច។

ការចេញសារគាំទ្ររបស់សហជីពតំណាងកម្មករនៅកម្ពុជានាពេលនេះ គឺធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងពីជំហរដ៏ម៉ឺងម៉ាត់ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ដែលបានធ្វើនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕