សហភាពសហជីពយុវជនកម្មករកម្ពុជា រៀបចំផែនការនាំយកជំនួយសប្បុរសធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋជនភៀសសឹក

image

នៅព្រឹកថ្ងៃអង្គារ ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោក ឈុំ វាសនា ប្រធានមូលនិធិសប្បុរសធម៌ សហភាពសហជីពយុវជនកម្មករកម្ពុជា (CYUCF) បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីរៀបចំផែនការនាំយកជំនួយសប្បុរសធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋជនភៀសសឹក ដែលកំពុងជួបការលំបាករស់នៅ ក្នុងខេត្តបន្ទាយមានជ័យ។

ជំនួយសប្បុរសធម៌នេះ បានមកពីការបរិច្ចាគដោយស្ម័គ្រចិត្តរបស់សប្បុរសជន និងបងប្អូនកម្មករ–កម្មការិនី នៅតាមបណ្តារោងចក្រ និងសហគ្រាសនានា ដែលបានបង្ហាញនូវស្មារតីសាមគ្គីភាព មនុស្សធម៌ និងការចែករំលែកជាមួយសង្គម។

កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងការសម្របសម្រួលការងារ និងដើម្បីចូលរួមបន្ធូរបន្ទុកជីវភាព និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក នៅតំបន់គោលដៅ។