ឯកឧត្តមឈុំ វាសនា អញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំ សភាសម្ព័ន្ធសហជីពជាតិកម្ពុជាចូលរួមសកម្មភាពមនុស្សធម៌

image

នៅថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឈុំ វាសនា ប្រធានមូលនិធិសហភាពសហជីពយុវជនកម្មករកម្ពុជា CYTUC បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានចូលរួមសកម្មភាពមនុស្សធម៌ ដោយបានឧបត្ថម្ភ ទឹកសុទ្ធចំនួន ១០០ កេស និង មីជាតិចំនួន ៥០ កេស តាមរយៈ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងស្មារតីសាមគ្គីជាតិ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ»។

សម្ភារៈឧបត្ថម្ភទាំងនេះ ត្រូវបានរៀបចំសម្រាប់នាំយកទៅផ្តល់ជូន វីរកងទ័ពជាតិ និង ជនភៀសសឹក ដែលកំពុងស្ថិតនៅតំបន់ សមរភូមិមុខ ដើម្បីរួមចំណែកលើកទឹកចិត្ត និងគាំទ្រការបំពេញភារកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសជាតិ។