ឯកឧត្តមឈុំ វាសនា ប្រធានមូលនិធិសហភាព CYTUC អញ្ជើញចូលរួមសកម្មភាពមនុស្សធម៌«ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ»

image

នៅថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឈុំ វាសនា ប្រធានមូលនិធិសហភាពសហជីពយុវជនកម្មករកម្ពុជា CYTUC បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ដោយបានឧបត្ថម្ភ ថវិកាចំនួន ២,០០០,០០០ (ពីរលាន) រៀល តាមរយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងស្មារតីសាមគ្គីជាតិ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ»។

ថវិកាឧបត្ថម្ភនេះ ត្រូវបានរៀបចំសម្រាប់នាំយកទៅផ្តល់ជូន វីរកងទ័ពជាតិ និង ជនភៀសសឹក ដែលកំពុងស្ថិតនៅតំបន់ សមរភូមិមុខ ដើម្បីរួមចំណែកលើកទឹកចិត្ត គាំទ្រ និងចែករំលែកការលំបាកជាមួយកងកម្លាំងការពារជាតិ និងបងប្អូនប្រជាពលរដ្ឋរងគ្រោះ។