ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ថ្នាកដឹកនាំសហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) តំណាងឪ្យសហព័ន្ធសហជីពចំនួន១១, អង្គការចំនួន១, និងសមាគមចំនួន១ នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្

image

ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ថ្នាកដឹកនាំសហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) តំណាងឪ្យសហព័ន្ធសហជីពចំនួន១១, អង្គការចំនួន១, និងសមាគមចំនួន១ នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារៈធ្វើដំណើរដឹកជញ្ជូន និងវិស័យទេស ទេសចរណ៍ ចូលរួមអមដំណើរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង និង​ថ្នាក់​ដឹកនាំ​សហជីព ចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់នាយទាហាន នាយទាហានរង ពល​ទាហាន និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន។ 

ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល ៩៥ ទិសព្រះវិហារ ស្ថិតនៅភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានវត្តមានចូលរួមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ  និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។